ផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់ មានពិនិត្យ ពិគ្រោះ ព្យាបាលជំងឺទូទៅទារក កុមារ មនុស្សធំ និងជំងឺកុមាររ៉ាំរ៉ៃនិងស្មុគស្មាញ ដោយវេជ្ជបណ្ឌិតឯកទេសដែលប្រកបទៅដោយបទពិសោធន៍។ បន្ថែមពីនេះ យើងក៏មានពិនិត្យព្យាបាលជំងឺឆ្លង ជំងឺសើស្បែកកុមារ និងបញ្ហាទាក់ទងនឹងការអភិវឌ្ឍរបស់កុមារដូចជាបញ្ហាកង្វះអាហារូបត្ថម្ភ និងភាពយឺតយ៉ាវនៃការនិយាយផងដែរ។
មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់ មិនណែនាំឲ្យមានការសម្រាកពេទ្យដោយមិនចាំបាច់។ ដោយឡែក ក្នុងករណីជំងឺដែលចាំបាច់ត្រូវតាមដាននិងត្រូវសម្រាកពេទ្យ មន្ទីរព្យាបាលយើងមាន បំពាក់នូវសម្ភារៈបរិក្ខា និងបន្ទប់សម្រាកបែបកុមារមេត្រី ដើម្បីជួយឱ្យការសម្រាកព្យាបាលរបស់បុត្រធីតា និងក្រុមគ្រួសារលោកអ្នក ប្រកបទៅដោយសុខសុវត្ថិភាពនិង ភាពស្រស់ស្រាយ។ ការសម្រាកពេទ្យទាំងអស់ នឹងទទួលបានការមើលថែទាំដោយយ៉ាងយកចិត្តទុកដាក់ ពីក្រុមការងារគិលានុបដ្ឋាក និងវេជ្ជបណ្ឌិតរបស់យើង។
មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់ ប្រាថ្នាឲ្យកុមារគ្រប់រូបមានសុខភាពល្អ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ យើងក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ករណីសង្គ្រោះបន្ទាន់កុមារ24ម៉ោង ដើម្បីជួយដោះស្រាយទុក្ខកង្វល់ របស់មាតាបិតាគ្រប់រូបក្នុងគ្រាអាសន្ននេះ។ មន្ទីរយើងមានបន្ទប់សង្គ្រោះបន្ទាន់ ដែលបំពាក់ទៅដោយបរិក្ខាគ្រប់គ្រាន់ និងក្រុមការងារវេជ្ជសាស្ត្រដែលប្រកបទៅដោយជំនាញ និងបទពិសោធន៍ដែលនៅប្រចាំការ និងត្រៀមខ្លួនរួចរាល់សម្រាប់ករណីសង្គ្រោះបន្ទាន់។
ការផ្តល់វ៉ាក់សាំងបង្ការគឺជាកាដូដ៏ថ្លៃថ្លាមួយសម្រាប់បុត្រធីតា។ វ៉ាក់សាំងមានប្រសិទ្ធភាពក្នុងការបង្ការជំងឺ និងចូលរួមចំណែកក្នុងការការពារអាយុជីវិត និងសុខុមាលភាពរបស់ទារក កុមារ និងមនុស្សធំ។ ផែ្នកចាក់វ៉ាក់សាំងរបស់មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់អនុវត្តតាមកម្មវិធីចាក់វ៉ាក់សាំងអន្តរជាតិសម្រាប់ទារក និងកុមារតូច។បនែ្ថមពីនេះ យើងក៏មានការចាក់វ៉ាក់សាំងបង្ការសម្រាប់មនុស្សចាស់ផងដែរ។ សម្រាប់កុមារដែលបានចាក់វ៉ាក់សាំងតាមកម្មវិធីជាតិផ្តល់ថ្នាំបង្ការរួចរាល់ យើងក៏មានផ្តល់ជាវ៉ាក់សាំងបន្ថែមពីលើកម្មវិធីជាតិនេះ។ ការចាក់វ៉ាក់សាំងអាចធ្វើឡើងទាំងជាកញ្ចប់ ឬជាលក្ខណៈរាយតាមការជ្រើសរើសរបស់មាតាបិតា។ សម្រាប់ព៍តមានពីកញ្ចប់វ៉ាក់សាំង និងការបញ្ចុះតម្លៃដែលយើងកំពុងនឹងផ្តល់ជូន សូមចុចនៅទីនេះ។
ចុចមើលកញ្ចប់វ៉ាក់សាំង នៅទីនេះ!ការធ្វើដំណើរទៅក្រៅប្រទេស ពិសេសប្រទេសនៅតំបន់ដែលអាចមានជំងឺឆ្លងថ្មីដែលមិនធ្លាប់មាននៅប្រទេសកម្ពុជា អាចធ្វើឲ្យអ្នកដំណើរយើងប្រឈមនឹងការឆ្លងជំងឺថ្មីឆ្លងថ្មីនេះ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព និង អាយុជីវិត ។ ការពិគ្រោះនិងការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងថ្មីពេលធ្វើដំណើរទៅប្រទេសថ្មី ជាប្រការចាំបាច់មួយដែលអាចជួយ កាត់បន្ថយហានិភ័យ ដើម្បីធានាសុខសុវត្ថិភាព របស់លោកអ្នកក្នុងអំឡុងពេលស្នាក់នៅបរទេស។ មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់ មានផ្ដល់ប្រឹក្សានិងចាក់ថ្នាំបង្ការសម្រាប់អ្នកដំណើរទៅក្រៅប្រទេស ដោយវេជ្ជបណ្ឌិតជំនាញដែលបានបញ្ចប់ការសិក្សាផ្នែកជំងឺឆ្លងពីប្រទេសថៃ។
ពិគ្រោះស៊ីជំរៅលើករណីជំងឺស្មុគស្មាញដែលពិបាករកមូលហេតុ ដូចជាកុមារមិនឡើងគីឡូ ក្តៅខ្លួនយូរ ឬជំងឺឆ្លង ជាមួយនឹងវេជ្ជបណ្ឌិតឯកទេសដែលមានជំនាញក្នុងការធ្វើរោគវិនិច័្ឆយ។
- ជំងឺក្តៅខ្លួន ឬ ជំងឺឆ្លងលើកុមារ
- អាឡែស៊ីចំណីអាហារ ឬផ្លូវដង្ហើម
- វិភាគកាលវិភាគការចាក់វ៉ាក់សាំងជាតិនិងអន្តរជាតិនិងណែនាំវ៉ាក់សាំងដែលនៅខ្វះខាត
- វាយតំលៃលើការលូតលាស់ បញ្ញា ភាសា
- ការធ្វើចលនាសេ្លស
មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់ប្តេជ្ញាផ្តល់ការថែទាំសុខភាពដ៏ល្អដល់បុត្រធីតាលោកអ្នក។ យើងមានមោទនភាពក្នុងការគាំទ្រមាតាបិតាគ្រប់រូបក្នុងការសម្រេចទិសដៅនេះ! ទស្សនវិស័យនេះគឺជាត្រីវិស័យសម្រាប់អ្វីៗគ្រប់យ៉ាងដែលយើងធ្វើ ចាប់តាំងពីការប្រមូលផ្តុំក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាកដែលប្រកបទៅដោយសមត្ថភាព និងបទពិសោធន៍ខ្ពស់ និងបុគ្គលិកជំនួយដែលបានទទួលការបណ្តុះបណ្តាលយ៉ាងល្អ និងបរិយាកាសកុមារមេត្រីរបស់យើង។ មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់ប្តេជ្ញាចិត្តផ្តល់ការថែទាំសុខភាពប្រកបដោយស្តង់ដារ និងប្រសិទ្ធភាព ដោយចាត់ទុកសុខុមាលភាពរបស់អ្នកជំងឺកុមាររបស់យើងជាបេះដូងនៃសេវាកម្មរបស់យើង។ សូមស្វែងយល់បន្ថែមអំពីមន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់តាមរយៈគេហទំព័រនេះ ឬទាក់ទងមកយើងសម្រាប់សំណួរណាមួយអំពីសេវាកម្ម។ មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់នៅទីនេះជាមួយមាតាបិតាគ្រប់រូប!ឱរ៉ាល់ ប្រាថ្នាឱ្យកុមារគ្រប់រូបមានសុខភាពល្អ!
ការថែទាំដោយយកចិត្តទុកដាក់ខ្ពស់ដែលប្រកបទៅដោយបរិយាកាសកុមារមេត្រី
វេជ្ជបណ្ឌិតឯកទេសកុមារដែលមានចំណេះដឹង និងបទពិសោធន៏ខ្ពស់ដែលផ្តល់អាទិភាពដល់តម្រូវការរបស់កូនៗលោកអ្នក
សេវាកម្មល្អ និង តម្លៃសមស្រប។