សូមស្វាគមន៍ការមកកាន់គេហទំព័រមន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់!
មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់យកចិត្តទុកដាក់ចំពោះសុខុមាលភាពកុមារគ្រប់រូប! យើងមានមោទនភាពក្នុងការគាំទ្រមាតាបិតាគ្រប់រូបក្នុងការសម្រេចទិសដៅនេះ! ទស្សនវិស័យនេះគឺជាត្រីវិស័យសម្រាប់អ្វីៗគ្រប់យ៉ាងដែលយើងធ្វើ ចាប់តាំងពីការប្រមូលផ្តុំក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាកដែលប្រកបទៅដោយសមត្ថភាព និងបទពិសោធន៍ខ្ពស់ និងបុគ្គលិកជំនួយដែលបានទទួលការបណ្តុះបណ្តាលយ៉ាងល្អ និងបរិយាកាសកុមារមេត្រីរបស់យើង។
ទស្សនវិស័យ
មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់បានត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមជាមួយនឹងមាតាបិតាលើបេសកកម្មថែទាំកុមារតូចៗដែលជាទំពាំងស្នងឬស្សីរបស់យើង។
ខ្ញុំបាទបានចាប់ផ្ដើមអាជីពជាវេជ្ជបណ្ឌិតកុមារអស់រយៈពេលជាង10ឆ្នាំមកហើយ។ ក្នុងអំឡុងពេលនេះ ខ្ញុំបាទមានមោទនភាពក្នុងការចូលរួមផ្ដល់នូវការព្យាបាលដល់កុមារតូចៗជាច្រើនមឺននាក់ទាំងនៅស្ថាប័នសាធារណៈ និងឯកជន។ ទារកនិងកុមារ ជាក្រុមដែលងាយរងគ្រោះ និងត្រូវការការយកចិត្តទុកដាក់ និងមើលថែទាំដើម្បីឲ្យពួកគាត់អាចធំធាត់ប្រកបដោយបញ្ញា ស្មារតី និងសុខភាពល្អ។
មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់បានត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមជាមួយនឹងមាតាបិតាលើបេសកកម្មថែទាំ កុមារតូចៗដែលជាទំពាំងស្នងឬស្សីរបស់យើង។ វេជ្ជបណ្ឌិត ក្រុមគិលានុបដ្ឋាក និងក្រុមការងារ របស់យើង គឺជាអ្នកអាជីពដែលសុទ្ធតែបានឆ្លងកាត់ការបណ្ដុះបណ្ដាល ព្រមទាំងមានគុណវឌ្ឍ លក្ខណៈសម្បតិ្ត និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការព្យាបាលថែទាំកុមារ។ មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់គោរពតាមបទដ្ឋាន និងស្តង់ដាវេជ្ជសាស្រ្តក្នុងការពិនិត្យ ពិគ្រោះ និងព្យាបាល។ យើងមិនណែនាំ ឬអនុវត្តការព្យាបាលដែលមិនចាំបាច់ដើម្បីប្រាក់ចំណូល ឬដើម្បីឱ្យឆាប់ឃើញថាធូរស្បើយលឿន ប៉ុន្តែប៉ះពាល់អវិជ្ជមានដល់សុខភាពក្នុងរយៈពេលយូរអង្វែង។ ការព្យាបាលទាំងអស់គឺផែ្អកលើភស្តុតាង និងចំណេះដឹងវេជ្ជសាស្ត្រដើម្បីសុខភាព និងសុខុមាលភាពពិតៗរបស់កុមារយើង។ យើងមានគោលដៅ និងចក្ខុវិស័យយូរអង្វែងក្នុងការកសាងកេរ្តិ៍ឈ្មោះ និងលើកកម្ពស់ទំនុកចិត្តទៅលើវិស័យវេជ្ជសាស្រ្តនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំបាទសូមអញ្ជើញមាតាបិតាគ្រប់រូបចូលរួមជាមួយមន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់នៅក្នុងបេសកម្មនេះ ដើម្បីជាប្រយោជន៍ដល់បុត្រធីតា ក៏ដូចជាវិស័យវេជ្ជសាស្ត្រកុមារនៅក្នុងប្រទេសយើង។ សូមអរគុណ!
សេវាកម្មរបស់យើង
មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់ប្តេជ្ញាចិត្តផ្តល់ការថែទាំសុខភាពប្រកបដោយស្តង់ដារ និងប្រសិទ្ធភាព ដោយចាត់ទុកសុខុមាលភាពរបស់អ្នកជំងឺកុមាររបស់យើងជាបេះដូងនៃសេវាកម្មរបស់យើង។
សូមស្វែងយល់បន្ថែមអំពីមន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់តាមរយៈគេហទំព័រនេះឬទាក់ទងមកយើងសម្រាប់សំណួរណាមួយអំពីសេវាកម្ម។មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់នៅទីនេះជាមួយមាតាបិតាគ្រប់រូប!ឱរ៉ាល់ប្រាថ្នាឱ្យកុមារគ្រប់រូបមានសុខភាពល្អ!
តើអតិថិជនរបស់យើងនិយាយអ្វីខ្លះពីមន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់?
ខ្ញុំជឿជាក់លើវេជ្ជបណ្ឌិតឯកទេសនៃគ្លីនិកកុមារអូរ៉ាល់។ ពួកគេមិនផ្តោតលើប្រាក់ចំណូលទេ។ ពួកគេផ្តល់ការព្យាបាលប្រកបដោយទំនួលខុសត្រូវ និងវិជ្ជាជីវៈ ខ្ញុំផ្តល់ឱ្យពួកគេនូវពិន្ទុ 10ពេញ។
នួន ពន្លក
ជំរាបសួរអ្នកគ្រូវេជ្ជបណ្ឌិតនិមល! តើអ្នកចាំខ្ញុំបានទេ? ខ្ញុំឈ្មោះ ធី។ ខ្ញុំបានក្អកអស់រយៈពេលជាង២ខែ ហើយត្រូវឆ្លងកាត់ការព្យាបាល៣ដងហើយក៏នៅតែអត់ជាដែរ។ បន្ទាប់ពីត្រូវបានព្យាបាលដោយអ្នកគ្រូ និងធ្វើតាមវេជ្ជបញ្ជារបស់អ្នកគ្រូ ការក្អករបស់ខ្ញុំបានបាត់ទាំងស្រុង។ លើសពីនេះ ខ្ញុំអាចចាប់ផ្តើមញ៉ាំការ៉េមដែលខ្ញុំចូលចិត្តម្តងទៀត។ អរគុណច្រើនអ្នកគ្រូពេទ្យ!
ខៀវ ផាន់នី
ឆ្ងាយយ៉ាងណា ក៏ស្កាត់មកជួបដែរព្រោះមានទំនុកចិត្តលើលោកគ្រូអ្នកគ្រូ
ស៊ូ លីឡា
ប្តីរបស់ខ្ញុំបាននិយាយថា របៀបដែលអ្នកផ្តល់ការពិគ្រោះគឺដូចជាគ្រូពេទ្យនៅបរទេស។ គាត់សប្បាយចិត្តណាស់!
សាល ពុទ្ធានី