សូមស្វាគមន៍ការមកកាន់គេហទំព័រមន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់!

មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់ គឺជាគ្លីនិកកុមារដែលបានបង្កើតឡើងនៅឆ្នាំ2023 ក្នុងបេសកកម្មផ្តល់នូវការថែទាំនិងការព្យាបាលប្រកបដោយស្តង់ដារ និងប្រសិទ្ធភាពខ្ពស់ដល់កុមារទាំងអស់ក្នុងប្រទេសកម្ពុជា។ វេជ្ជបណ្ឌិតជំនាញកុមាររបស់យើងមានគុណវឌ្ឍិខ្ពស់ ដោយមានសញ្ញាប័ត្របញ្ចប់ការសិក្សាពីសកលវិទ្យាល័យនៅប្រទេសថៃ និង អូស្រ្តាលី និងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការព្យាបាលកុមារជាមួយមន្ទីរពេទ្យរដ្ឋ និងអន្តរជាតិនៅក្នុងប្រទេសកម្ពុជា។

បុគ្គលិកជំនួយផ្នែកវេជ្ជសាស្រ្ត និងមិនមែនវេជ្ជសាស្ត្ររបស់យើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រូវបានផ្តល់ការបណ្តុះបណ្តាលយ៉ាងល្អ ដើម្បីផ្តល់នូវសេវាថែទាំប្រកបដោយស្តង់ដា និងក្តីមេត្តាដល់អ្នក អ្នកជំងឺ និងគ្រួសាររបស់ពួកគេ។ បរិយាកាសកុមារមេត្រីដែលប្រកបដោយភាពស្វាគមន៍ដល់កុមារនៃគ្លីនិកឱរ៉ាល់ ធ្វើឱ្យកុមារនិងក្រុមគ្រួសារមានអារម្មណ៍ធូរស្រាល និងស្រស់ស្រាយ។

មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់អនុលោមទៅតាមស្តង់ដារនិងភស្តុតាងវេជ្ជសាស្ត្រក្នុងការពិគ្រោះ និងព្យាបាល ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុខមាលភាពរបស់អ្នកជំងឺយើង។ យើងប្រកាន់ខ្ជាប់នូវស្តង់ដារវេជ្ជសាស្រ្ដក្នុងស្រុក និងអន្តរជាតិ ហើយខិតខំដើម្បីក្លាយជាគ្លីនិកកុមារដែលអាចជឿទុកចិត្តបានរបស់សាធារណជនក្នុងប្រទេសកម្ពុជា!

សារស្វាគមន៍

ក្នុងនាមមន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់ ខ្ញុំបាទសូមថ្លែងអំណរគុណដល់អតិថិជន និងមាតាបិតាគ្រប់រូបដែលបាននាំយកបុត្រធីតាមកទទួលយកសេវាពិនិត្យ ពិគ្រោះព្យាបាល និងថែទាំ នៅមន្ទីរព្យាបាលយើង។


ខ្ញុំបាទបានចាប់ផ្ដើមអាជីពជាវេជ្ជបណ្ឌិតកុមារអស់រយៈពេលជាង10ឆ្នាំមកហើយ។ ក្នុងអំឡុងពេលនេះ ខ្ញុំបាទមានមោទនភាពក្នុងការចូលរួមផ្ដល់នូវការព្យាបាលដល់កុមារតូចៗជាច្រើនមឺននាក់ទាំងនៅស្ថាប័នសាធារណៈ និងឯកជន។ ទារកនិងកុមារ ជាក្រុមដែលងាយរងគ្រោះ និងត្រូវការការយកចិត្តទុកដាក់ និងមើលថែទាំដើម្បីឲ្យពួកគាត់អាចធំធាត់ប្រកបដោយបញ្ញា ស្មារតី និងសុខភាពល្អ។ មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់បានត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមជាមួយនឹងមាតាបិតាលើបេសកកម្មថែទាំកុមារតូចៗដែលជាទំពាំងស្នងឬស្សីរបស់យើង។ វេជ្ជបណ្ឌិត ក្រុមគិលានុបដ្ឋាក និងក្រុមការងារ របស់យើង គឺជាអ្នកអាជីពដែលសុទ្ធតែបានឆ្លងកាត់ការបណ្ដុះបណ្ដាល ព្រមទាំងមានគុណវឌ្ឍ លក្ខណៈសម្បតិ្ត និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការព្យាបាលថែទាំកុមារ។ មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់គោរពតាមបទដ្ឋាន និងស្តង់ដាវេជ្ជសាស្រ្តក្នុងការពិនិត្យ ពិគ្រោះ និងព្យាបាល។ យើងមិនណែនាំ ឬអនុវត្តការព្យាបាលដែលមិនចាំបាច់ដើម្បីប្រាក់ចំណូល ឬដើម្បីឱ្យឆាប់ឃើញថាធូរស្បើយលឿន ប៉ុន្តែប៉ះពាល់អវិជ្ជមានដល់សុខភាពក្នុងរយៈពេលយូរអង្វែង។ ការព្យាបាលទាំងអស់គឺផែ្អកលើភស្តុតាង និងចំណេះដឹងវេជ្ជសាស្ត្រដើម្បីសុខភាព និងសុខុមាលភាពពិតៗរបស់កុមារយើង។


យើងមានគោលដៅ និងចក្ខុវិស័យយូរអង្វែងក្នុងការកសាងកេរ្តិ៍ឈ្មោះ និងលើកកម្ពស់ទំនុកចិត្តទៅលើវិស័យវេជ្ជសាស្រ្តនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំបាទសូមអញ្ជើញមាតាបិតាគ្រប់រូបចូលរួមជាមួយមន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់នៅក្នុងបេសកម្មនេះ ដើម្បីជាប្រយោជន៍ដល់បុត្រធីតា ក៏ដូចជាវិស័យវេជ្ជសាស្ត្រកុមារនៅក្នុងប្រទេសយើង។ សូមអរគុណ!


ទស្សនវិស័យ បេសកម្ម និងគុណតម្លៃ

ទស្សនវិស័យ
ជាមន្ទីរសម្រាកព្យាបាលកុមារដែលត្រូវបានទទួលស្គាល់និងជឿជាក់ដោយសាធារណជនក្នុងប្រទេសកម្ពុជា។
បេសកម្ម
ផ្តល់ការព្យាបាល និងថែទាំដែលប្រកបដោយជំនាញនិងប្រសិទ្ធភាពដោយបុគ្គលិកវេជ្ជសាស្រ្តដែល ប្រកបដោយជំនាញ និងគុណវឌ្ឍិ នៅក្នុងបរិយាកាសកុមារមេត្រីសម្រាប់កុមារ និងក្រុមគ្រួសារ។
គុណតម្លៃ
ជំនាញ ប្រសិទ្ធភាព ការព្យាបាលប្រកបក្តីមេត្តា