ភាពជាដៃគូរវាងគ្លីនិកកុមារឱរ៉ាល់ និង AAA-C

#Cambodia #សុខភាពកុមារ #babies #forkids #medical #medicine #motherhood #drnimolstory #child #babylove #aaa-c

មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់ និងសមាគមអតីតនិស្សិតកម្ពុជាពីអូស្ត្រាលី Australian Alumni Association of Cambodia (AAA-C) មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូរបស់យើងដើម្បីផ្តល់អត្ថប្រយោជន៍ដល់សមាជិកAAA-C ទាំងអស់នៅក្នុងប្រទេសកម្ពុជា។

ឥឡូវនេះ សមាជិក AAA-Cទាំងអស់អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ20%លើថ្លៃសេវាពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិតជំនាញកុមារ និងការបញ្ចុះតម្លៃ20%លើតម្លៃបន្ទប់VIP សម្រាប់សេវាសម្រាកពេទ្យនៅមន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់។ ការបញ្ចុះតម្លៃនេះផ្តល់ជូនដល់សមាជិកទាំងអស់ និងគ្រួសារ រួមទាំងឪពុកម្តាយ ប្តី/ប្រពន្ធ និងកូនៗផងដែរ។

លោកវេជ្ជបណ្ឌិតអនុបណ្ឌិត តែ ហៃផេង និងលោកស្រីវេជ្ជបណ្ឌិត ឆាយ និមល ដែលជាសហស្ថាបនិកនៃមន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់ បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យស៊ីដនី និងជាសមាជិកនៃ AAA-C ។ អ្នកទាំងពីរគឺជាវេជ្ជបណ្ឌិតកុមារដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការព្យាបាលកុមារជាមួយស្ថាប័នវេជ្ជសាស្ត្រជាតិ និងអន្តរជាតិ រួមមាន មន្ទីរពេទ្យកុមារអង្គរ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពហុព្យាបាលខេមា និងមន្ទីរពេទ្យកុមារជាតិ។ សម្រាប់ព័ត៌មានបន្ថែមអំពីគ្លីនិកកុមារឱរ៉ាល់ និងសេវាកម្ម សូមចូលទៅកាន់៖ https://www.facebook.com/Aoralclinic/ ឬទាក់ទងមកកាន់លេខ៖ 010 632 627 / 012 632 628

#ឱរាល់ប្រាថ្នាឱ្យកុមារមានសុខភាពល្អ