សូមអបអរសាទរ វេជ្ជសាស្ត្រកុមារ-វេជ្ជ.តែ ហៃផេង/Dr. Te Haypheng និង វេជ្ជ ឆាយ និមល & សុខភាពកុមារ - Dr. Nimol សម្រាប់ការសិក្សាស្រាវជ្រាវ និងការបោះពុម្ពផ្សាយករណីសិក្សាលើប្រធានបទ «ជំងឺគ្រុនឈាមកុមារនិងវីរុសផ្លូវដង្ហើម HPIV-3» ជាមួយ Cambodia Journal of Public Health នាខែមិនានេះ 💐😄🌷🌹🌷🌸 ការបោះពុម្ពផ្សាយនេះនឹងចូលរួមចំណែកក្នុងបង្កើនចំណេះដឹងវេជ្ជសាស្ត្រទាក់ទងនឹងជំងឺគ្រុនឈាមកុមារនៅក្នុងប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ និងការព្យាបាលជំងឺគ្រុនឈាមក្នុងចំណោមកុមារ។ គួរបញ្ជាក់ផងដែរថា លោកវេជ្ជបណ្ឌិតតែ ហៃផេងក៏ធ្លាប់បានបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវជាច្រើនទៀតទាក់ទងនឹងជំងឺឆ្លង និងជំងឺកុមារជាមួយស្ថាប័នស្រាវជ្រាវអន្តរជាតិជាច្រើនទៀតក្នុងអំឡុងពេលសិក្សានៅប្រទេសថៃ និងពេលបម្រើការជាវេជ្ជបណ្ឌិតកុមារនៅខេត្តសៀមរាប។ នេះឆ្លុះបញ្ចាំងពីការស្រលាញ់ចូលចិត្តការងារវេជ្ជសាស្ត្រជំងឺឆ្លង និងជំងឺកុមារ ក៏ដូចជាស្មារតីរៀនសូត្រ និងទឹកចិត្តចូលរួមចំណែកដល់ការបង្កើតចំណេះដឹងថ្មី ដើម្បីជំរុញដល់ការរីកចម្រើនលូតលាស់លើវិស័យសុខាភិបាលនៅប្រទេសកម្ពុជាយើងផងដែរ។
#ឱរ៉ាល់ប្រាថ្នាឲ្យកុមារមានសុខភាពល្អ